|
|
ក្លឹប Manchester United បានសម្រេចលើតម្លៃក្នុងដាក់លក់ខ្សែប្រយុទ្ធ Anthony Martial និងខ្សែការពារ Eric Bailly ហើយ ។Anthony Martial ត្រូវបាន Man Utd ដាក់លក់ក្នុងតម្លៃប្រមាណ ២៤,៥លានដុល្លារ ខណៈកាលទិញចូលកាលពីឆ្នាំ២០១៥ ចំណាយអស់ជាង៤៤លានដុល្លារ។ រីឯ Bailly វិញក្រុមបិសាចក្រហមនឹងលក់ក្នុងតម្លៃជិត ១០,៥លានដុល្លារ ដោយកាលទិញចូលកាលពីឆ្នាំ២០១៦ ចាយជិត ៣៧លានដុល្លារ។
កីឡាករទាំងពីររូបនេះសុទ្ធតែជាកីឡាករដែលធ្លាប់សាងឈ្មោះល្អនៅក្នុង Manchester United ដោយជួយក្រុមបានច្រើន ប៉ុន្តែប៉ុន្មានរដូវកាលចុងក្រោយនេះ ពួកគេមិនសូវបានចូលលេងពេញលេញដោយសារតែរបួសកាយសម្បទា ក៏ដូចជាស្ថានភាពនានារបស់ក្លឹប ៕
ប្រភព ៖ Sky Sport
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...